ប្រតិភូយេនឌ័រអគ្គភស្តុភារចុះសួរសុខទុក្ខយុទ្ធនារី
ព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ លោកជំទាវ អ៊ុក ដារ៉ា អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ដឹកនាំគណៈប្រតិភូ ក្រុមការងារយេនឌ័រ អគ្គភស្តុភារ ហិរញ្ញវត្ថុ ចុះសួរសុខទុក្ខ និង សំណេះសំណាលជាមួយបងប្អូនយុទ្ធនារី ក្នុងកងពលតូចដឹកជញ្ជូនលេខ ៩៩ ។
រួមដំណើរនេះផងដែរមានលោកជំទាវ មាណ ណាវី តំណាងរាស្ត្រ រាជធានីភ្នំពេញ និងជាអនុប្រធានសមាគមអភិវឌ្ឍន៍នារីឥស្លាម និង លោកជំទាវភរិយាថ្នាក់ដឹកនាំជាច្រើនទៀត ។
ក្នុងពិធីសំណេះសំណាលនេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ ៩៩ បានឡើងរាយការណ៍ អំពីការរីកចម្រើរបស់កងពល ពិសេសការងារយេនឌ័រ ដែលថ្នាក់ដឹកនាំអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ តែងធ្វើការណែនាំ បង្ហាត់បង្រៀនជាប្រចាំ នាំឲ្យបងប្អូននារីយើងទាំងអស់មានការយល់ដឹងគ្រប់ៗគ្នា។
ក្នុងពិធីនេះដែរ លោកជំទាវ ឧញា អ៊ាន អេឡែន ភរិយា ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹន សារ៉ាន អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ បានផ្តល់អំណោយជាថវិកា ចំនួន១០០០ដុល្លារ ដល់អង្គភាពទុកប្រើប្រាស់ក្នុងកិច្ចការទូទៅ ។
ជាការឆ្លើយតប ឯកឧត្តមមេបញ្ជាការបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់គណៈប្រតិ្តភូដែលតែងតែយកចិត្តទុកដាក់ចុះសួរសុខទុក្ខ និងសំណេះសំណាលនេះ ។