បណ្ដា​អង្គភាព​នៃ​ខេត្ត​ស្ទឹង​ត្រែង​បាន​ត្រៀម​ភស្តុភារ​មុន​ទឹកជំនន់

សភាពការណ៍ទឹកនៅខេត្តស្ទឹងត្រែង តាមរបាយការណ៍ពីតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ បានឲ្យដឹងថា ក្នុងថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះទឹកទន្លេសេកុងបានហក់ឡើងគួរឲ្យចាប់អារម្មណ៍ ដោយនៅសល់តែ៣ម៉ែត្រទៀតដល់រ៉តស្ពាន ចំណែកតាមផ្លូវមួយចំនួនមានទឹកហូរកាត់ បង្ករអោយមានការលំបាកក្នុងការដឹកជញ្ជូនស្បៀង​និងសម្ភារៈផ្សេងៗផ្គត់ផ្គង់អោយកម្លាំងជួរមុខ ។

ដោយមានបទពិសោធន៍ពីឆ្នាំកន្លងទៅ យើងបានត្រៀមលក្ខណៈជាមុនក្នុងការរក្សាទុកដាក់ស្បៀងអាហារអោយផុតពីកាលិចលង់ខូចខាតជាយថាហេតុ ។

តាមផ្លូវក្រវាត់ព្រំដែនចំណុចស្រែចំប៉ាត្រូវទឹកហូរកាត់មិនអាចធ្វើដំណើរបានទេ ។ អ្វីដែលឋិតក្នុងក្តីបារម្មណ៍នោះគឺធាតុអាកាសនៅតែអាប់អួរ អាចនឹងមានព្យុះថ្មីមួយទៀតដែលនិងមកដល់ក្នុងពេលខាងមុខ ។