យោធិនម្នាក់ត្រូវបានដាក់សម្រាកព្យាបាលជំងឺគ្រុនចាញ់

ព្រឹកថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យពីនាយកដ្ឋានសុខាភិបាល អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ សហការជាមួយក្រុមគ្រូពេទ្យពីមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់(CNM) រួម​នឹងគ្រូពេទ្យ​របស់យោធភូមិភាគទី១ បាន​ចុះទៅធ្វើការ​ត្រួតពិនិត្យសុខភាពជូនកងទ័ព និង​គ្រួសារកងទ័ព ដែលកំពុងបំពេញភារកិច្ចការពារព្រំដែន កម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង តំបន់កោះទន្សាយ។

ជាលទ្ធផល់ក្រោយការពិនិត្យ ឃើញថាកងទ័ពយើងទាំងអស់មានសុខភាពល្អ ក្នុងចំណោមនេះយើងរកឃើញតែកងទ័ពម្នាក់ដែលមានជំងឺគ្រុនចាញ់ ប្រភេទ VIVAC។ បច្ចុប្បន្ននេះយោធិន​ម្នាក់នេះ​ត្រូវបានដាក់ឲ្យ​សម្រាកក្នុងមន្ទីរពេទ្យទទួលការព្យាបាល ។

ទន្ទឹមនិងនេះដែរ ក្រុមគ្រូពេទ្យ​ក៏​បាន​ធ្វើការ​ផ្សព្វ​ផ្សាយ ណែនាំឲ្យ​នាយទាហាន ពលទាហានទាំងអស់រក្សាអនាម័យ ពាក់ម៉ាស់ ប្រុងប្រយ័ត្នខ្ពស់ទប់ទល់នឹងការឆ្លងរីករាលដាលរបស់មេរោគCOVID-19 ផងដែរ ។