នាយទាហានអគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុស្ម័គ្រចិត្តទទួលវ៉ាក់សាំងកូវីដ ១៩

កាល​ពី​រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ និង​មន្ត្រីជាន់ខ្ពស់ក្រសួង​ការពារជាតិ បានចូលរួមដោយ​ស្ម័គ្រចិត្ត ក្នុងការចាក់វាក់សាំង​បង្ការ​ជំងឺ កូវីដ ១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា។

ជាលទ្ធផល ចំនួនអ្នក​ចូលចាក់សរុបបាន ៤២៥នាក់ ក្នុងនោះស្ត្រី ១០៤នាក់។ អ្នកដែលគ្រូពេទ្យអនុញ្ញាតឲ្យ​ចាក់ មាន ៣៣៩ នាក់ ក្នុងនោះស្តី្រ ៧៥ នាក់។

អ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ដោយប្រការផ្សេងៗ មាន ៨៦នាក់ ក្នុងនោះស្ត្រី ២៩នាក់ ។

សូមបញ្ជាក់ថាការចាក់វ៉ាក់សាំងនេះធ្វើឡើងក្នុងគោលការណ៍ស្ម័គ្រគ្មានការបង្ខិតបង្ខំ ឬបង្គាប់បញ្ជានោះឡើយ។ ការចាក់នេះត្រូវបន្ត​ធ្វើរហូតនៅមន្ទីរពេទ្យព្រះកេតុមាលា និងកន្លែងផ្សេងទៀតទៅតាមកម្មវិធីដែលបានគ្រោងទុក ។