នាយកដ្ឋានសុខាភិបាលសហការចាក់វ៉ាក់សាំងជូនប្រជាជននៅតំបន់ក្រហម

នាយកដ្ឋាន​សុខាភិបាលនៃ​អគ្គនាយកដ្ឋាន​ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ​កម្ពុជា បាន​ចូលរួម​សហការ​ជាមួយ​​អនុគណៈកម្មការ​ចំពោះកិច្ចចាក់វ៉ាក់សាំង​ក្រសួងការពារជាតិ​ដើម្បី​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ជូន​ប្រជាជន​នៅតំបន់​ក្រហម។​

ក្នុងផែនការ​ដែលបាន​កំណត់ នាយកដ្ឋាន​សុខាភិបាល​ទទួល​បន្ទុក​ចាក់វ៉ាក់សាំង​ជូនប្រជាជន​នៅ​សង្កាត់​បឹងធំ​ដែល​មាន​ចំនួន​ប្រហែល​ ៤.៧៨៧ នាក់ (ស្រី ២.៤៨៦នាក់) ចាប់ពីថ្ងៃទី ១ ខែ​ឧសភា ឆ្នាំ ២០២១នេះតទៅ។

ការចាក់វ៉ាក់សាំង​ជំងឺ​កូវីដ ១៩ ទ្រង់ទ្រាយធំនេះ គឺ​ធ្វើឡើង​បន្ទាប់​ពីមានការណែនាំ​ពី​​សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ដែល​បញ្ជាឲ្យ​កងទ័ព​ធ្វើសកម្មភាព​នេះ​នៅតំបន់​ក្រហម ដោយ​មិនគិតពីប្រភព​ និង​សញ្ជាតិ​អ្វីឡើយ ពោលគឺ​ឲ្យតែ​គ្រប់​អាយុ និង​ស្ម័គ្រចិត្តចាក់។