អគ្គនាយកដ្ឋានភស្តុភារជួយការងារបញ្ចូលទិន្នន័យអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩
ការិយាល័យបុគ្គលិកនៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានបង្កើតក្រុមការងារបញ្ចូលទិន្នន័យធ្វើប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ សម្រាប់ផ្ដល់ជូនយោធិន និងគ្រួសារយោធិនចំណុះអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ទាំងអស់ដែលបានចាក់វ៉ាក់សាំងរួច។
ក្រុមការងារនេះដឹកនាំដោយឧត្តមសេនីយ៍ទោ អ៊ុក សារឿន និងវរសេនីយ៍ឯក ស៊ិន សុភី ព្រមទាំងបានការជួយណែនាំបង្ហាត់បង្រៀនលើផ្នែកបច្ចេកទេសយ៉ាងសកម្មពីវរសេនីយ៍ទោ ហុង ផានិត ក្នុងគោលបំណងឈានទៅសម្រេចការងារនេះឲ្យបានទាន់ពេលវេលា។
ការិយាល័យបុគ្គលិក