វរសេនាតូចលេខ ១ ស្ទឹងត្រែងផ្សព្វផ្សាយអំពីការលុបបំបាត់ជំងឺគ្រុនចាញ់
កាលពីខែកញ្ញា ឆ្នាំ ២០២១ នៅទីបញ្ជាការវរសេនាតូចលេខ ១ នៃតំបន់ប្រតិបត្តិការសឹករង ខេត្តស្ទឹងត្រែង មានការប្រជុំផ្សព្វផ្សាយអំពីខ្លឹមសារស្តីពីផែនការលុបបំបាត់ជំងឺគ្រុនចាញ់ ដោយមានតំណាងមកពីនាយកដ្ឋានសុខាភិបាលនៃអគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ ក្រសួងការពារជាតិ មេបញ្ជាការរងយោធភូមិភាគទី១ ក្រុមការងារមជ្ឈមណ្ឌលជាតិប្រឆាំងជំងឺគ្រុនចាញ់ និងគ្រូពេទ្យតាមបណ្តាអង្គភាពចំណុះភូមិភាគ ដើម្បីបន្តណែនាំ និងព្យាបាលជំងឺជូនយោធិន និងក្រុមគ្រួសារតាមតំបន់រៀងៗខ្លួន។
គួរកត់សម្គាល់ថា ជំងឺគ្រុនចាញ់ដែលកើតលើមនុស្សចំនួន ៤ប្រភេទ គឺ ៖ Plasmodium falciparum, Plasmodium vivax, Plasmodium malariae និង Plasmodium ovale។ ក្នុងចំណោម ៤ប្រភេទនេះ ប្រភេទ Plasmodium falciparumនិង Plasmodium vivax កើតមានច្រើនជាងគេ។