មន្ទីរពេទ្យព្រះកេតុមាលាចាក់វ៉ាក់សាំងដូសជំរុញទី ៤ បង្ការជំងឺកូវីដ ១៩

ការចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ ១៩ ដូសជំរុញទី ៤ ត្រូវ​បាន​ធ្វើឡើង​នៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា​ ចាប់ពីថ្ងៃទី ១៧ ដល់ ២៩ ខែមករា ឆ្នាំ ២០២២។

មន្ទីរពេទ្យព្រះកេតុមាលា​ទទួល​បន្ទុកចាក់វ៉ាក់សាំងជូនដល់​បុគ្គលិក​នៃ​មន្ទីរពេទ្យផ្ទាល់ សាកលវិទ្យាល័យការពារជាតិ សិក្ខាកាម មជ្ឈមណ្ឌលយោធិនពិការ​ ៣១៧ កោះស្លា  មជ្ឈមណ្ឌល​យោធិនពិការ​ ៣១៧ គូលេន  នាយកដ្ឋាន​ព័ត៌មាន នាយកដ្ឋាន​កិច្ចការយោធា​ស៊ីវិល នាយកដ្ឋាន​អប់រំ នាយកដ្ឋាន​សោធននិវត្តន៍ អគ្គនាយកដ្ឋាន​ស្រាវជ្រាវ ចារកិច្ច អគ្គនាយកដ្ឋាន​យោធសេវា មជ្ឈមណ្ឌលកីឡា ខ.ភ.ម សរុប​ជាងប្រាំពាន់នាក់។