ឧត្តមសេនីយឯក លី កុសល ជូនពរ​ដល់​អនុព័ន្ធ​យោធាវៀតណាម ក្នុងឱកាសចូលឆ្នាំវៀតណាម

ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នេះ ឧត្តមសេនីយ៍ឯក លី កុសល អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ តំណាង អោយ នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅសួរសុខទុក្ខ សំណេះសំណាល និងជូនពរឆ្នាំថ្មី ដល់អនុព័ន្ធយោធាវៀតណាម និង សហការី ដែលកំពុងបំពេញភារកិច្ច ក្នុងព្រះរាជណាចក្រកម្ពុជា ។ ក្នុងជំនួបនេះ លោកវរសេនីយ ង្វៀន ថាញ់ជីញ ប្រធានអនុព័ន្ធយោធាវៀតណាម បានសំដែងនូវទឹកចិត្តសប្បាយរីករាយ និង ថ្លែងអំណរគុណ ដោយស្មោះអស់ពីដូងចិត្តដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ភស្តុភារហិរញ្ញវត្ថុ តែងតែអញ្ជើញមកសួរសុខទុក្ខនិងជូនពរយើងខ្ញុំជារៀងរាល់ឆ្នាំ នេះសរបញ្ជាក់អោយឃើញនូវទឹកចិត្ត ស្រឡាញ់រាប់អានគ្នាជាមិត្តភូមិផងរបងជាមួយ ជាបងប្អូនដែលមានប្រវត្តតស៊ូប្រយុទ្ធប្រឆាំងសត្រូវរួម ។ ជាចុងក្រោយ លោកក៏បានថ្លែងអណរគុណដល់ថ្នាក់ដឹកនាំ និង ប្រជាជនកម្ពុជា ដែលបានជួយដល់ប្រទេសវៀតណាមក្នុងបុព្វហេតុបង្រួបបង្រួមជាតិ ដែលធ្វើអោយវៀតណាមក្លាយជាប្រទេសតែមួយមានឯកភាពជាតិ និងចូលរួមត្រេកអរដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលបានទទួលជោគជ័យ ក្នងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ ១៩ នៅពេលនេះ។ ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក លី កុស បានថ្លែងអំណរគុណដល់ លោក វរសេនីយ៍ឯក ង្វៀន ថាញ់ជីញ ដែលលោកមានទំនាក់ទំនងសហការល្អ ក្នុងការបំពេញការងារជាសេនានុពន្ធយោធា និងបានថ្លែងអំណរគុណដល់ បក្សនិងរដ្ឋាភិបាលវៀតណាម ដែលតែងតែជានិច្ចជាកាលជួយគាំទ្រ ដល់ប្រជាជកម្ពុជា គ្រប់កាលៈទេសៈ ។