វគ្គបណ្ដុះបណ្ដាលអំពីបច្ចេកទេសវិភាគឈាមរកជំងឺគ្រុនចាញ់

ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ នៅទីរួមខេត្តស្ទឹងត្រែង នាយទាហានសុខាភិបាល ពីនាយកដ្ឋានសុខាភិបាល អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ សហការជាមួយអ្នកជំនាញ មកពីក្រសួងសុខាភិបាល បានបើកវគ្គបង្កាត់បង្រៀនរយៈពេល២ថ្ងៃ ដល់នាយទាហានសុខាភិបាលក្នុងយោធភូមិភាគទី១ នូវចំណេះដឹងនិងបច្ចេកទេសថ្មីៗក្នុងការធ្វើវិភាគឈាម ដើម្បីស្វែងរកជំងឺគ្រុនចាញ់ ។ សូមបញ្ជាក់ថាបច្ចុប្បន្ននេះជំងឺគ្រុនចាញ់តាមបណ្តោយព្រំដែនកម្ពុជា-ឡាវ មានសភាពថយចុះ។