ឧត្តមសេនីយឯក គង់ សាលី ពិនិត្យស្ថានភាពសុខាភិបាលតាមអង្គភាពខ្សែត្រៀមជួរមុខ

ថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០២២ នេះ ឧត្តមសេនីយឯក គង់ សាលី អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ នាយក នាយកដ្ឋានសុខាភិបាល បានអញ្ជើញចុះទៅពិនិត្យ​ស្ថានភាពសុខាភិបាលតាមបណ្តាអង្គភាពខ្សែត្រៀមជួរមុខបំផុត​តាមបណ្តោយព្រំដែនកម្ពុជាឡាវ ។

ក្នុងដំណើចុះត្រួតពិនិត្យនេះ ឯកឧត្តម បានណែនាំឲ្យបងប្អូនយកចិត្តទុកដាក់ក្នុងការថែរក្សា​អានាម័យ ជម្រកស្នាក់នៅ ហូបចុកស្អាត ដេកចងមុងគ្រប់គ្រប់គ្នា ការពារជំងឺគ្រុនចាញ់ ជាពិសេស ៣កុំ ៣ការពារ ក្នុងការទប់ទល់ជាមួយនឹងជំងឺ កូវីដ១៩ ពិសេសទៅទៀតត្រូវតែទៅចាក់វ៉ាក់សាំងគ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន និងដូសជំរុញ ។