ក្រុមការងារប្រចាំការទិសយោធភូមិភាគទី៤ ចូលរួមអមដំណើរក្រុមវេជ្ជសាស្ត្រសម្តេចតេជោ
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារប្រចាំការទិសយោធភូមិភាគទី៤ របស់អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ បានចូលរួមអមដំណើរ ក្រុមវេជ្ជសាស្ត្រ សម្តេចតេជោ ដឹកនាំដោយលោកជំទាវ ហ៊ុន ម៉ាណា ចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនិងកងទ័ពនៅទីបញ្ជាការ វរសេនាតូចលេខ២៥១ របស់កងពលតូចអន្តរាគមន៍លេខ៥ នៅភូមិឈើស្លាប់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។