លោកជំទាវតុប សារ៉ន សួរសុខទុក្ខយុទ្ធជនតាមខ្សែបន្ទាត់ព្រំដែន
ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣នេះ លោកជំទាវ តុប សារ៉ន អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ បានដឹកនាំប្រតិភូដែលជាភរិយាថ្នាក់ដឹកនាំ សប្បុរសជន អញ្ជើញទៅសួរសុខទុក្ខ យុទ្ធជនយើងដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសប្រាសាទតាក្របី ក្នុងខែត្រឧត្តរមានជ័យ លើភ្នំដងរ៉ែក ។
ចំពោះមុខនាយទាហាន ពលទាហាន ដ៏អង់អាចរបស់យើងលោកជំទាវ បាននាំយកការនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងបានថ្លែងអំណរគុណនូវពលិកម្មដ៏ថ្លៃថ្លារបស់បងប្អូនក្នុងកិច្ចការពារបូរណភាពដែនដីយើងមិនអោយនណាបំពានបាន ជាមួយគ្នានេះលោកជំទាវបាននាំយកអំណោយជាថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគទៅផ្តល់ជូនផងដែរ ។
ចុងក្រោយនៃពិធីសំណេះសំណាល លោកជំទាវបានផ្តាំផ្ញើអោយបងប្អូនទាំងអស់យកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព អនាម័យ ហូបស្អាត ផឹកស្អាត សំអាតទីកន្លែងរស់នៅ ការពារជំងឺគ្រុនចាញ់ ពិសេស ៣កុំ៣ការពារ ទប់ទល់និង មេរោគ Covid-19 ។