ឧត្តមសេនីយ៍ឯក មុឹង ពន្លក ចូលរួមចុះសួរសុខទុក្ខកងទ័ព យោធភូមិភាគ ៤
ថ្ងៃអាទិត្យ ៦រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤
ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូតាមបណ្តានាយកដ្ឋានចំណុះ នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ដើម្បីអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល នាយទាហាន នាយទាហានរង និងពលទាហាន របស់កងពលធំអន្តរាគមន៍លេខ២ និងបណ្តាកងឯកភាពចំណុះ យោធភូមិភាគទី៤។ កម្មវិធីនេះបានប្រារព្ធឡើងនៅបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ២ ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី ព្រមទាំងគណៈប្រតិភូ បានអញ្ជើញពិនិត្យស្ថានីយ៍ប្រេងឥន្ធនៈ ទើបសាងសង់រួចនៅទីបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ២ ដែលកសាងដោយ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ។