សិស្សគិលានុបដ្ឋាកបឋម ជំនាន់ទី១៥ ឆ្នាំសិក្សា ប្រលងបញ្ចប់វគ្គ
ថ្ងៃពុធ ៦ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤
ឧត្តមសេនីយ៍ទោ ច័ន្ទ ដារ៉ាវុធ នាយករង នាយកដ្ឋានសុខាភិបាល នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ចូលរួមជាគណ:កម្មការ ក្នុងការប្រលងបញ្ចប់វគ្គគិលានុបដ្ឋាកបឋម ជំនាន់ទី១៥ ឆ្នាំសិក្សា ២០២៣-២០២៤ របស់យោធភូមិភាគទី៤ នៅ សាលាពលទាហានទី៤ (តាកុះ) ស្ថិតនៅភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។