ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លកចុះពិនិត្យការធានាសមយុទ្ធកម្ពុជា វៀតណាម ឡាវ

នាព្រឹកថ្ងៃអាទិត្យ ២រោច ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤

ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការធានា ចុះពិនិត្យការធានា ការស្នាក់នៅ និងម្ហូបអាហារជូនកងទ័ពឡាវ និង​វៀតណាមដែលមកចូលរួមលំហាត់សមយុទ្ធរវាងកងទ័ពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ។