ពត៌មាន

រដ្ឋមន្ត្រីក្រសួងការពារជាតិ​សម្ភោធ​ផ្លូវ​និង​ទំនប់​បង្ហៀរទឹក...

កាលពីថ្ងៃទី ១៦ ខែ​ឧសភា ឆ្នាំ ២០១៦ ឯកឧត្តម នាយឧត្តម​សេនីយ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​​សម្ភោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​​នូ​វ​ផ្លូវ​គ្រួស​ក្រហម  ទំបន់​បង្ហៀរ​ទឹក និង​ពិនិត្យ​ការសាងសង់​លំនៅរដ្ឋាន​កងទ័ព​នៅ​តំបន់​អូរ​កូន​តឹង។ អូរកូនតឹង​គឺជា​តំបន់​មួយ​នៅក្បែរ​ព្រំប្រទល់​កម្ពុជា​ថៃ​ ក្នុង​តំបន់​យោធភូមិភាគទី ៤។ ទីបញ្ជាការ​កណ្ដាល​អូរ​កូនតឹង ចាប់ផ្ដើមរៀបចំនៅឆ្នាំ ២០០៨ នៅពេល​ប្រទេសថៃបាន​បញ្ជូនទាហាន​មក​រំលោភលើ​បូរណភាពទឹកដី​នៃ​...
Read More

ដំណើរ​សួរ​សុខទុក្ខកងទ័ព​​​របស់​នាយ​ឧត្តម​សេនីយទៀ បាញ់ ឆ្នាំ ២០១៦...

ជារៀងរាល់ឆ្នាំ​នាយឧត្តម​សេនីយ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ និងបណ្ដា​​ថ្នាក់ដឹកនាំ​ តែងចុះ​សួរសុខទុក្ខ​កងទ័ព​ដែលឈរជើង​ការពារ​តាម​បណ្ដោយ​ព្រំដែន នៅមុនពេល​ចូលឆ្នាំ​ខ្មែរ ។ ក្នុង​ឆ្នាំ ២០១៦ នេះ ឯកឧត្តម​បាន​ធ្វើ​ដំណើរ​យ៉ាង​ពិសេស​​ទៅសួរ​សុខទុក្ខ​ដល់​កងទ័ព​តាម​បណ្ដា​កោះ​។ ចុចទីនេះ ដើម្បី​ទស្សនា​វីដេអូទាំងមូល ពីទំព័រ​ហ្វេសប៊ុក​ របស់​អគ្គភស្តុភារនិង​ហិរញ្ញវត្ថុ​នៃ​ក្រសួងការពារជាតិ ។ តើ​សំណើរ​សួរ​សុខទុក្ខនេះ​មានន័យ​ដូចម្ដេច?  វាជាការបង្ហាញ​ការគិតគូរ​ដល់​សុខទុក្ខ​របស់​អ្នកដឹកនាំ...
Read More

ក្រុមការងារចម្រុះការពារជាតិ-ហិរញ្ញវត្ថុ ចុះសំណេះសំណាលនៅរាម...

កាលពីថ្ងៃទី ២១ ខែ​កុម្ភៈ ឆ្នាំ ២០១៦ កន្លងទៅនេះ  ក្រុមការងារ​ចម្រុះរបស់​ក្រសួងការពារជាតិ​​​និ​ង​​ក្រសួង​​សេដ្ឋកិច្ច​-ហិរញ្ញវត្ថុ ​ដែល​មាន​ឯកឧត្តម​ វង្សី​ វិសុទ្ធ រដ្ឋលេខាធិការ ​​ក្រសួង​សេដ្ឋកិច្ច-ហិរញ្ញវត្ថុ​ ជា​ប្រធាន​ក្រុម បាន​ចុះ ជួបសំណេះសំណាល ពិនិត្យ​ការថែទាំ​គ្រឿង​​បំពាក់​​សម្ភារ​បច្ចេកទេស​ ​និង​​ជីវភាព​​រស់​នៅ​​របស់​យោធិន​​ក្នុង​មូលដ្ឋាន​ទ័ព​​សមុទ្រ​រាម។ ប្រតិភូ​នៃ​ក្រុម​ការងារ​ចម្រុះ​ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាងកក់​ក្ដៅ​ពី​សំណាក់​ថ្នាក់ដឹកនាំ​និង​នាយទាហាន​ ពល​ទាហាន​ជាច្រើន​រូប។...
Read More

ក្រុមការងារធានាជីវភាពចុះទៅសាលានាយទាហានសកម្មត្មាតពង...

កាលពីថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមការងារធានាជីវភាពរបស់អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួង ការពារជាតិ បានចុះត្រួតពិនិត្យអគារស្នាក់នៅ និង គិលានដ្ឋាន នៅសាលានាយទាហានសកម្មត្មាតពង ។ នេះ​ជា​សកម្មភាព​ត្រូវ​បាន​អនុវត្ត​លើកដំបូង​តាំង​ពីចុង​ឆ្នាំ ២០១៣ មក​ម្លេះ ហើយក្រុមជីវភាព​តែ​ងបន្ត​ចុះ ត្រួតពិនិត្យ និង​ស្វែងរក​ការ​កែលម្អ​ជា​បន្ថែមទៀត ដើម្បី​ធានា​យោធិន​គ្រប់រូប មាន​ការហូបចុក គ្រប់គ្រាន់  អនាម័យ និង​សុខភាពល្អ។ ...
Read More

សិស្ស ៧០ នាក់បានបញ្ចប់វគ្គគិលានុបដ្ឋាកបឋមជំនាន់ទី ៥ ...

សាលា​បណ្ដុះ​បណ្ដាល​យោធភូមិភាគ​ទី ៣ បាន​រៀបចំការ​ប្រលង​បញ្ចប់​វគ្គ​គិលានុបដ្ឋាក​បឋម​ជំនាន់​ទី ៥ សម្រាប់​សិក្ខាកាម​សរុប ៧០ នាក់ ក្នុងនោះ ប្រុស ៤០ នាក់ និង ស្រី ៣០ នាក់។ ការ​ប្រលង​នេះ​ត្រូវ​បាន​ធ្វើ​នៅថ្ងៃទី ២០ និង ២១ ខែ​មករា ឆ្នាំ ២០១៦ ហើយ​ត្រូវ​​ដឹកនាំ​ត្រួតពិនិត្យ​ដោយ​ឧត្តម​សេនីយ​ត្រី ចាន់ ដារ៉ា​វុធ នាយករង​​នាយកដ្ឋាន​សុខាភិបាល​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ​-​ហិរញ្ញវត្ថុ នៃ​ក្រសួងការពារជាតិ​កម្ពុជា។ នាយ​ឧត្តម​សេនីយ​ ស៊ុំ សំណាង អគ្គនាយកភស្តុភារ​-​ហិរញ្ញវត្ថុ​ ធ្លាប់​បាន​មាន​ប្រសាសន៍ថា ការ​ក...
Read More

នាយឧត្តមសេនីយស៊ុំ សំណាងបំពាក់មេដាយជូនវេជ្ជបណ្ឌិតនៃកងទ័ពរំដោះប្រជាជនចិន...

កាលពីថ្ងៃទី ១៩ ខែ​មករា ឆ្នាំ ២០១៦ នាយឧត្តម​សេនីយ​ស៊ុំ សំណាង អគ្គនាយក​ភស្តុភារ- ហិរញ្ញវត្ថុ​នៃ​ក្រសួងការពារជាតិ​កម្ពុជា បាន​​បំពាក់​មេដាយសហមេត្រី ថ្នាក់​អស្សឫទ្ធិ និង​ផ្ដល់​ប័ណ្ណ​សរសើរ​ជូន​វេជ្ជបណ្ឌិតនៃកងទ័ព​រំដោះប្រជាជនចិនដែល​បាន​ចូលរួម​បណ្ដុះបណ្ដាល​ដល់​វេជ្ជបណ្ឌិត​និង​គ្រូពេទ្យ​នៃ​មន្ទីរ​ពេទ្យ​ព្រះកេតុមាលា។ ថ្មីៗនេះ​មន្ទីរពេទ្យ​ក៏បាន​ទទួល​សម្ភារៈជំនួយ​ពីប្រទេស​ចិន​​​រួម​មាន ម៉ាស៊ីន​ស្កេន​ថត​ឆ្លុះ​ខួរ​ក្បាល ឆ្អឹងខ្នង និង​សរសៃ​ប្រសាទ (MRI)  ០១ គ្រឿង  ម៉ាស៊ីនថត​ដោយ​ប្រើកាំ​រស្មី​អ...
Read More

មន្ទីរពេទ្យព្រះកេតុមាលាទទួលឧបករណ៍ទំនើបពីប្រទេសចិន...

មន្ទីរពេទ្យ​ព្រះកេតុមាលា បាន​ទទួល​អំណោយ​​ជា​ឧបករណ៍​​ពេទ្យ​ទំនើប​​​ដែល​​តម្លៃ​​ប្រហែល ២.៥ លានដុល្លារ​អាមេរិក ពីប្រទេស​ចិនកាល​ពី​ថ្ងៃទី ១៧ ខែ​ ធ្នូ ឆ្នាំ ២០១៥។ ពិធី​ផ្ទេរ​ប្រគល់​នេះ​បាន​ធ្វើឡើង​​ក្រោម​​អធិបតីភាព​របស់​​លោកជំទាវ  ពូ ជាង ហ្គរ  ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា និង​ឯកឧត្តម នាយ​ឧត្តម​សេនីយ៍  ទៀ បាញ់  ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា។ ប្រធាន​មន្ទីរ​ពេទ្យ ឯកឧត្តម​ ឧត្តម​សេនីយ​ឯក លី សុវណ្ណ បាន​មាន​ប្រសាសន៍ថា សម្ភា...
Read More

ជំទាវឧត្តមសេនីយឯក តុប សារ៉ន បន្តដឹកនាំក្រុមគ្រូពេទ្យចុះព្យាបាលមនុស្សធម...

អាស្រ័យភាពជោគជ័យ​ក្នុងការ​ព្យាបាល​ជូន​ដល់​ប្រជាពលរដ្ឋ​កាលពីដើមខែវិច្ឆិកាកន្លងទៅ និង​ដោយ​មាន​តម្រូវ​ការ​របស់​ប្រជាជន​ក្នុង​ខេត្ត​ព្រៃវែង  ក្រុមគ្រូពេទ្យធ្មេញ​ស្ម័គ្រចិត្តជនជាតិ​ជប៉ុន​នៃ​អង្គការ​​មួយ​​សម្រាប់​​មួយ​កម្ពុជា​ (One-2-one Cambodia) បានបន្ត​​ធ្វើ​ការ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​មាត់ ធ្មេញ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង រយៈពេល ០៥ ថ្ងៃ ចាប់ពីថ្ងៃទី ៧ ដល់​ថ្ងៃទី ១១ ខែ​ធ្នូ ឆ្នាំ ២០១៥ នៅ​ក្នុង​សាលា​បឋមសិក្សា​ស្វាយ​អន្ទរ ក្រោមការ​ដឹកនាំ​​និង​សម្រប...
Read More

នាយឧត្តមសេនីយ ស៊ុំ សំណាង ពិនិត្យការប្រមូលផលស្រូវនៅកងពលធំលេខ ៣...

កាលពីសប្ដាហ៍​កន្លងទៅនេះ ក្រុមការងារ​ចម្រុះរបស់​ក្រសួងការពារជាតិ​ និង​ក្រសួង​សេដ្ឋកិច្ច-ហិរញ្ញវត្ថុ​បាន​ចុះត្រួត​ពិនិត្យ​និង​ចូលរួម​ច្រូតកាត់ ប្រមូលផល​ស្រូវ​លើ​ដីដាំដុះ​របស់​កងទ័ព​និង​គ្រួសារ​នៅ​កងពលធំ​លេខ ៣។ ក្នុង​ឱកាស​នោះ នាយឧត្តម​សេនីយ ​ស៊ុំ សំណាង អគ្គនាយកភស្តុភារ-ហិរញ្ញវត្ថុ​ ក្រសួងការពារជាតិ​កម្ពុជា​ និង​ឧត្តម​សេនីយឯក ​ស្រី ឌឹក បាន​ស្វែងយល់​អំពីស្ថានភាព​បង្ក​បង្កើន​ផល​សម្រាប់ឆ្នាំនេះ។ ក្នុងឆ្នាំនេះ ជាទូទៅ​ ស្រូវមាន​ទិន្នផល​​ល្អ​បង្គួរ​ ប៉ុន្តែនៅ​តំបន់​ខ្លះ ស្រូវ​បាន​​ស្កក​ដោយ​សារ​...
Read More

លោកជំទាវឧត្តមសេនីយឯក តុប សារ៉ន ដឹកនាំក្រុមគ្រូពេទ្យចុះព្យាបាលមនុស្សធម៌...

ក្រុមគ្រូពេទ្យធ្មេញ​ស្ម័គ្រចិត្តជនជាតិ​ជប៉ុន​នៃ​អង្គការ​​មួយ​​សម្រាប់​​មួយ​កម្ពុជា​ (One-2-one Cambodia) បាន​ធ្វើ​ការ​ត្រួត​​ពិនិត្យ​​និង​​ព្យាបាល​ធ្មេញ​ជូន​​​ប្រជាជន​​ក្រីក្រ​​នៅ​​ខេត្ត​សៀមរាប​ កាលពីថ្ងៃទី ១ ដល់ ទី ៣ ខែ​វិច្ឆិកា ឆ្នាំ ២០១៥ ក្រោមការ​ដឹកនាំ​​និង​សម្របសម្រួល​ដោយ​​លោក​ជំទាវ​ឧត្តម​សេនីយ​ឯក តុប សារ៉ន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ-​ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ព្រះរាជាណាចក្រ​កម្ពុជា។ នៅក្នុង​បេសកកម្ម​រយៈពេល​ ៣ ថ្ងៃ​ក្រុម​គ្រូពេទ្យ​ស្ម័គចិត្ត​បាន​ពិនិត្យ​និង​ព្យាបាល​ជំងឺម...
Read More