ពត៌មាន

នាយកដ្ឋាន​សុខាភិបាល​ធ្វើ​សិក្ខាសាលា​ស្ដីពី​ការប្រើសារ​តាមដាន​ជំងឺ...

កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៥ កន្លងមកនេះ  នាយកដ្ឋាន​សុខាភិបាល​នៃ​អគ្គភស្តុភារ​-​ហិរញ្ញវត្ថុ នៃ​ក្រសួងការពារជាតិ​កម្ពុជា សហការ​ជាមួយ​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក ដើម្បីធ្វើ​សិក្ខាសាលា​ស្ដីពី​ការតាមដាន​ការផ្ទុះ​ជំងឺ​​តាមរយៈ​ការ​ប្រើប្រាស់​សារ​ទូរស័ព្ទ។ នេះជា​បច្ចេកទេស​សាមញ្ញ ប៉ុន្តែ​មាន​ប្រសិទ្ធ​ភាព​និង​ឆាប់​រហ័ស​បំផុត​ក្នុងការ​ផ្សព្វផ្សាយអំពី​ការផ្ទះជំងឺ​ណាមួយ​កើតឡើង​ដើម្បីងាយស្រួល​តាមដាន​ជំងឺឆ្លង និង​ចាត់​វិធានការ​ទាន់ពេល​នៅតាម​តំបន់​ផ្សេងទៀត។ ...
Read More

ប្រតិភូ NAMRU ទទួលមេដៃ និងប័ណ្ណសរសើរពីនាយកដ្ឋានសុខាភិបាល...

អាស្រ័យ​ដោយ​បាន​ទទួល​ស្គាល់​អំពីស្នាដៃនិង​កិច្ចសហប្រតិបត្តិការ​ល្អ​ ​  នាយកដ្ឋាន​សុខាភិបាល​នៃអគ្គនាយកភស្តុភារ​និងហិរញ្ញវត្ថុ​​ បាន​ធ្វើ​ពិធី​ប្រគល់​មេដៃ​និង​ប័ណ្ណសរសើរ​​ដល់​វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​កងទ័ពជើង​ទឹក​សហរដ្ឋ​ ​អាមេរិក (NAMRU) កាលពីថ្ងៃទី ៦ ខែ​តុលា ឆ្នាំ ២០១៥ នៅ​មូលដ្ឋានទ័ព​សមុទ្រ​រាម ក្រោម​អធិបតីភាព​​ឧត្តម​​សេនីយ​ឯក គង់ សាលី ប្រធាន​​នាយកដ្ឋាន​សុខាភិបាល។ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កងយោធពល​ខេមរភូមិន្ទ NAMRU បានចូលរួម​សហការ​ប្រមូលទិន្នន័យ​អំពីការកើតមាន​ជំងឺ​...
Read More

នាយឧត្តមសេនីយ៍ ស៊ុំ សំណាង ចូលរួមបទបឋកថាអំពីសេដ្ឋកិច្ចនិងពិនិត្យជីវភាព...

កាលពីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥នេះ នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយកភស្តុភារ​និង​ហិរញ្ញវត្ថុ​បាន​ចូលរួមក្នុង​បទបឋកថា​អំពីសេដ្ឋកិច្ចកម្ពុជា និង​បាន​ចុះ​ត្រួតពិនិត្យ​ការ​រៀបចំធានា​ជីវភាព​​​នៅ​សាកលវិទ្យាល័យការពារជាតិ ។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍ ភួង ស៊ីផាន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ  ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង​ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលបាន​មានប្រសាសន៍​ជាច្រើន...
Read More

ក្រុមគ្រូពេទ្យចល័តចុះធ្វើការពិនិត្យនិងព្យាបាលនៅតាមព្រំដែនឡាវ...

កាល​ពី​ថ្ងៃ​ទី ២៧ ដល់​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៥ ក្រុម​គ្រូពេទ្យ​ចល័ត​របស់​​ក្រសួង​ការពារ​ជាតិ សហការ​ជាមួយ​មន្ទីរ​ពេទ្យ​សម្ដេច តេជោ ស្រអែម និង​សុខាភិបាល ខ.ភ.ម ប្រចាំទិសទី ១ ដែលមាន​សមាជិកសរុប ៣១ នាក់ ដឹកនាំ​ដោយ ឧត្តម​សេនីយ៍​ត្រី  ម៉ី ធន្នរ៉ា នាយករង នាយកដ្ឋាន​សុខាភិបាល នៃ​អគ្គនាយកដ្ឋាន ភស្តុភារ​ហិរញ្ញវត្ថុ បាន​ចុះ​ធ្វើ​ការ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​កងទ័ព​និង​ប្រជា​ពលរដ្ឋ​នៅ​ វត្តបុទម​ផល្លារ៉ាម ស្របតាម​បណ្ដោយ​ដងទន្លេ​មេគង្គ ខ័ណ្ឌ​ចែក​ព្រំដែន កម្ពុជាឡាវ ស្ថិត​ក្នុងភូមិ​កំពង់ស្រឡៅ ឃុំកំព...
Read More

មន្ទីរពេទ្យ​ស្រអែម​បិទវគ្គ​គិលានុបដ្ឋាក​បឋម​ជំនាន់​ទី ១...

ថ្មីៗនេះ មន្ទីរពេទ្យ សម្តេចតេជោ ស្រអែម បានបិទ​វគ្គគិលានុបដ្ឋាក​​ថ្នាក់​បឋម​ ជំនាន់ទី ១ ក្រោម​អធិបតីភាព​​របស់​ឧត្តម​សេនីយឯក គង់ សាលី នាយក​នៃនាយកដ្ឋាន​សុខាភិបាល អគ្គនាយកដ្ឋាន​​ភស្តុភារ​និង​ហិរញ្ញវត្ថុ ក្រសួង​ការពារជាតិ​​កម្ពុជា។ សិក្ខាកាម​ប្រហែល ៦០ នាក់​បាន​ប្រលង​បញ្ចប់​ថ្នាក់​ទ្រឹស្ដី​និងអនុវត្តជាក់ស្ដែង​កាលពីខែ​សីហា ឆ្នាំ ២០១៥ បន្ទាប់ពីបានសិក្សា​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ។ សិក្ខាកាម​ដែល​​ប្រលង​បញ្ចប់​វគ្គសិក្សានេះ នឹង​ចូលរួម​ពង្រឹង​និង​ពង្រីក​សមត្ថភាព​ឆ្លើយតប​ខាង​ផ្នែក​សុខាភិបាល​ជូន​កង ...
Read More

នាយឧត្តមសេនីយស៊ុំ សំណាង អញ្ជើញបញ្ចុះបឋមសិលាអគារព្យាបាលភ្នែកនិងឆ្អឹង...

កាលពីព្រឹកថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៥ នេះ នាយ​ឧត្តម​សេនីយស៊ុំ សំណាង អគ្គនាយក​ភស្តុភារ​និង​ហិរញ្ញវត្ថុ ក្រសួងការពារជាតិកម្ពុជា បាន​អញ្ជើញ​បញ្ចុះ​បឋមសិលាសាងសង់​​​​អគារ​ព្យាបាលភ្នែក​និង​ឆ្អឹងនៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា ក្រោមជំនួយ​របស់​​ក្រសួង​​ការពារ​ជាតិ​វៀតណាម។ វរសេនីយឯក ង្វៀន​ អាញ់យុង ប្រធាន​អានុព័ន្ធ​យោធា​វៀតណាម បាន​មាន​ប្រសាសន៍ថា​ អគារ​ដែលមាន​ទឹកប្រាក់ជាង ១ លានដុល្លារ បណ្ដោយ ៤៣ ម៉ែត្រ ទទឹង ១៥ ម៉ែត្រ កម្ពស់ ៥ ជាន់ នេះ គឺជា​សក្ខីភាព​នៃ​ការ​សាមគ្គីស្មាកៀកស្មា​របស់​កងទ័ពទាំងពីរ ដែលធ្លាប់ប្រ...
Read More

ក្រុមជីវភាព​បាន​ចុះត្រួតពិនិត្យ​នៅ​ជម្ឈមណ្ឌល​ហ្វឹកហ្វឺន​កងកម្លាំង​រក្ស...

ជាផ្នែកមួយ​នៃ​ការ​ចុះត្រួតពិនិត្យ​ជា​ប្រចាំ​របស់ខ្លួន ថ្មីៗនេះ ក្រុមជីវភាព​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ការងារ​ធានា​ហូបចុក ស្នាក់នៅ និង​ការងារ​សុខាភិបាល​របស់​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុសាសន៍។ កងយោធពល​ខេមរភូមិន្ទ​បាន​ចាត់​បញ្ជូន​កងកម្លាំង​របស់​ខ្លួន​ទៅ​ជួយ​រក្សា​សន្តិភាព​ដល់​បណ្ដា​ប្រទេស​មួួ​យ​ចំនួន​ដូចជា លីបង់ ឆាត  ស៊ូដង់ខាង​ត្បូង អាហ្រ្វិក​កណ្ដាល... ហើយ​កន្លង​មក​នេះ កម្លាំង​ដែលបាន​ចាត់បញ្ជូន​តែង​រក្សា​បាន​នូវ​សុខភាព សុខុមាលភាពល្អ អាស្រ័យ​ដោយ​មានការ​ប្រុងប្រៀប​ ប្រុងប្រយ័...
Read More

ក្រុមការងារ​ជីវភាពចុះត្រួតពិនិត្យ​តំបន់​ប្រតិបត្តិការសឹករង​តាកែវ...

ថ្មីកន្លងទៅនេះ  ក្រុមការងារជីវភាពចុះត្រួត​ពិនិត្យបញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹកតាកែវ​​ដើម្បី​តានដាន​ការអនុវត្ត​ និង​ផ្ដល់​មតិ​កែលម្អ​សំដៅ​ធ្វើ​ឲ្យ​ការ​ហូបចុក ស្នាក់នៅ និង​បង្កបង្កើន​ផល​កាន់តែ​មាន​ដំណើរ​ប្រសើរ​ឡើង​ជា​លំដាប់។ ទន្ទឹមនេះ  ក្រុមជីវភាព​ក៏បាន​ចុះ​ត្រួតពិនិត្យ​ការផ្ទេរ ប្រគល់​បន្លែ ត្រី សាច់ រវាង​អាជីវករ​និង​យោធិន​ជា​បន្ត ដែលនេះ​ជា​សកម្មភាព​ត្រូវ​បាន​អនុវត្ត​លើកដំបូង​តាំង​ពីចុង​ឆ្នាំ ២០១៣ មក​ម្លេះ ប៉ុន្តែក្រុមជីវភាព​តែ​ងបន្ត​ចុះ ត្រួតពិនិត្យ និង​ស្វែងរក​ការ​កែលម្...
Read More

មន្ទីរពេទ្យ សម្តេចតេជោ ស្រអែម ធ្វើការប្រលងទ្រឹស្ដីនិងអនុវត្ត...

កាលពីព្រឹក​ថ្ងៃ​ទី ១០ ខែសីហា ឆ្នាំ ២០១៥  សិក្ខាកាម ៦២ នាក់​ មកពី​ភូមិភាគ ៤ នៃទិស​ព្រះវិហារ បាន​ចូលរួម​ប្រលង​ផ្នែក​​ទ្រឹស្ដី​និងការ​អនុវត្ត​ជាក់ស្ដែង​ មន្ទីរពេទ្យ សម្តេចតេជោ ស្រអែម ក្រោយ​ពីបាន​ចាប់​ផ្ដើម​រៀន​សូត្រ​តាំង​ពី​ខែ​មិថុនា ឆ្នាំ ២០១៤ មក។ សិក្ខាកាម​ទាំង​នេះ សុទ្ធតែត្រូវ​​បាន​ជ្រើសរើស​​ទៅតាម​អាទិភាព​នៃ​តំបន់​ឬ​មូលដ្ឋាន​ដែលខ្លួន​រស់នៅ។ សិក្ខាកាម​ដែល​​ប្រលង​បញ្ចប់​វគ្គសិក្សានេះ នឹង​ចូលរួម​ពង្រឹង​និង​ពង្រីក​សមត្ថភាព​ឆ្លើយតប​ខាង​ផ្នែក​សុខាភិបាល​ជូន​កង​យោធពល​ខេមរភូមិន្ទ និង​ប្រជាពល​...
Read More

ក្រុម​ការងារ​អន្តរក្រសួង​​ផ្សព្វផ្សាយ​ការងារ​​សេដ្ឋកិច្ច​ និងត្រួត​ពិន...

កាល​ពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៥​ កន្លងទៅនេះ នាយ​ឧត្ដម​សេនីយ៍​ ស៊ុំ សំណាង អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ ក្រសួង​ការពារ​ជាតិ ឯក​ឧត្ដម វង្សី វិស្សុត រដ្ឋ​លេខា ​ធិការ​ក្រសួង​សេដ្ឋកិច្ច​​- ហិរញ្ញវត្តុ និង​ឧត្ដម​សេនីយ៍​ឯក​ ហ៊ុន ម៉ាណែត នាយ​រង​សេនាធិការ​ ចម្រុះ​អគ្គ​បញ្ជា​ការ​ ខ.ភ.ម​​​ និង​​ជា​មេ​បញ្ជាការ​រង​កងទ័ព​ជើងគោក​ បាន​អញ្ជើញ​ចុះ​ផ្សព្វផ្សាយ​ ការងារ​សេដ្ឋកិច្ច និង​ត្រួត​ពិនិត្យ​ជីវភាព​របស់​នៅ​របស់​យោធិន​និង​សិក្ខាកាម​នៅ​វិទ្យាស្ថាន​ ជើងគោក។ មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​...
Read More