ឧត្តមសេនីយទោ យឹម ឃឹម បើកវគ្គបំប៉នគ្រប់គ្រងផ្ទះបាយនិងដាំស្ល

នៅថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៥ វេលាម៉ោង ៨ នាទី ព្រឹក ឧត្តមសេនីយទោ ​យឹម ឃឹម នាយករង​ នាយកដ្ឋាន​​ផ្គត់ផ្គង់ បាន​ធ្វើការ​បើកវគ្គ​បំប៉ន​គ្រប់គ្រងផ្ទះបាយ និង​ដាំស្ល​នៅទី​បញ្ជាការ​កងពលធំ​អន្តរាគមន៍លេខ ៣ និងចុះត្រួត​ពិនិត្យ​ផ្ទះបាយ​សាលាហ្វឹកហ្វឺន​របស់​កងពលធំ​អន្តរាគមន៍លេខ ៣ និង​ចុះត្រួត​ពិនិត្យ​ការ​ផ្ទេ​ប្រគល់​សាច់​នៅ​កង​ពល​ធំ​អន្តរាគមន៍​លេខ ៣។

ការបើកវគ្គ​បំប៉ន​និង​ការ​ចុះត្រួតពិនិត្យនេះ ឆ្លុះ​បញ្ចាំង​ឲ្យឃើញ​អំពីការ​បន្ត​យកចិត្ត​ទុកដាក់​​ក្នុង​កំណែទម្រង់​ធានាហូបចុក​ជូន​កងយោធពល​ខេមរភូមិន្ទ ដែលបាន​ផ្ដើម​ដំណើរការ​អនុវត្តដោយ​ឯកឧត្តម​នាយឧត្តមសេនីយ ស៊ុំ​ សំណាង អគ្គនាយកភស្តុភារ​និង​ហិរញ្ញវត្ថុ ក្រោយ​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​សម្ដេច​ អគ្គមហាសេនាបតី តេជោ ហ៊ុន សែន។

នៅ​ក្នុងអណ្ណត្តិ​ទីប្រាំនេះ រដ្ឋាភិបាល​បន្ត​យកចិត្តទុកដាក់​កំណែទម្រង់​ស៊ីជម្រៅ ក្នុង​នោះ​ផ្នែកមួយនៃ​កំណែទម្រង់​នៃ​កង​យោធពល​ខេមរភូមិន្ទ គឺ​​បន្តធានា​ហូបចុក​គ្រប់គ្រាន់ ឆ្ងាញ់  គុណភាពល្អ មាន​ជំរុំ​ជម្រក​សមរម្យ និងលើក​កម្ពស់​សុខុមាលភាព​ជូនយោធិន​គ្រប់រូប។