នាយកដ្ឋាន​សុខាភិបាល​ចែក​មីក្រូទស្សន៍​ជូន​ដល់​បណ្ដា​អង្គភាព​បណ្ដោយ​ព្រំដែនខាងលិច - Department General of Logistics - Finance

នាយកដ្ឋាន​សុខាភិបាល​ចែក​មីក្រូទស្សន៍​ជូន​ដល់​បណ្ដា​អង្គភាព​បណ្ដោយ​ព្រំដែនខាងលិច

កាលពីថ្ងៃទី ៤ ខែ​កក្កដា ឆ្នាំ ២០១៥ នាយកដ្ឋាន​សុខាភិបាល​ បាន​ប្រគល់​មីក្រូទស្សន័ ៦ គ្រឿងដែលជា​អំណោយ​របស់​អង្គការ AFRIMS ជូនដល់អង្គភាព​បណ្ដោយ​ព្រំដែន​​ក្រោម​ចំណុះ​កងពលតូចលេខ ៤១ ខេត្ត​ឧត្តរមានជ័យ ក្រោម​គម្រោង​លប់​បំបាត់​ជំងឺ​គ្រុន​ចាញ់។

ពិធីផ្ទេរ​ប្រគល់​នេះ ធ្វើឡើង​ក្រោម​អធិបតី​ភាព​ឧត្តម​សេនីយទោ ព្រុំ សត្ថារដ្ឋ នាយករង​នៃ​នាយកដ្ឋាន​សុខាភិបាល និង​ឧត្តម​សេនីយទោ សន គឹមថៃ មេបញ្ជាការរង​ភូមិភាគ​ទី ៤។ ចំណែកឯ​ភាគី​អាមេរិក មាន​លោក​វរសេនីយទោ David Sounder ជា​តំណាង។

នេះមិនមែន​ជា​លើ​ក​ទី ១ ទេ ដែល​ AFRIMS បាន​ប្រគល់​មីក្រូទស្សន៍​។ កន្លងមក​ ខ.ភ.ម ក៏បាន​ទទួល​មីក្រូទស្សន៍​ក្រោម​គម្រោង​ស្រាវជ្រាវ​ជំងឺ​គ្រុនចាញ់​ផងដែរ ។

ពិធីនេះ​បាន​ប្រារព្វធ្វើឡើង​នៅ​សណ្ឋាគារ​អប្សារា​អង្គរ​ នៃ​ខេត្ត​សៀមរាប។