នាយឧត្តមសេនីយ៍ ស៊ុំ សំណាង ចូលរួមបទបឋកថាអំពីសេដ្ឋកិច្ចនិងពិនិត្យជីវភាព - Department General of Logistics - Finance

នាយឧត្តមសេនីយ៍ ស៊ុំ សំណាង ចូលរួមបទបឋកថាអំពីសេដ្ឋកិច្ចនិងពិនិត្យជីវភាព

កាលពីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥នេះ នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយកភស្តុភារ​និង​ហិរញ្ញវត្ថុ​បាន​ចូលរួមក្នុង​បទបឋកថា​អំពីសេដ្ឋកិច្ចកម្ពុជា និង​បាន​ចុះ​ត្រួតពិនិត្យ​ការ​រៀបចំធានា​ជីវភាព​​​នៅ​សាកលវិទ្យាល័យការពារជាតិ ។

ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍ ភួង ស៊ីផាន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ  ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង​ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលបាន​មានប្រសាសន៍​ជាច្រើន​អំពី​សេដ្ឋកិច្ចកម្ពុជា​និង​ការអភិវឌ្ឍន៍​របស់​ប្រទេស​ជាតិក្នុង​រយៈពេល ២០ ឆ្នាំចុងក្រោយ​នេះ។

ប្រតិភូ​អន្តរក្រសួង​​ក៏បាន​បានពាំនាំនូវអំណោយជូនសាកលវិទ្យាល័យការពារជាតិ ដែលរួមមាន មី ២០០ កេះ ត្រីខ ២០ កេះ ប៊ីចេង ២០០ គីឡូ ទឹកត្រី ៥០យួ ទឹកស៊ីអ៊ីវ ៥០យួ និងថវិកា ៥លានរៀល។ លោក វង្សី វិស្សុត ក៏បានប្រកាសផ្តល់នូវការបំពាក់ម៉ាស៊ីន LCD Projector មួយកំប្លេ នៅក្នុងសាសប្រជុំផងដែរ។