អង្គការ One to One NGO សហការ​ពិនិត្យ​ព្យាបាល - Department General of Logistics - Finance

អង្គការ One to One NGO សហការ​ពិនិត្យ​ព្យាបាល

កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នេះ ជំទាវ តុប សារ៉ន អគ្គនាយករង អគ្គនាយកដ្ឋាន​ភស្តុភារ​ហិរញ្ញវត្ថុ និង សហការី បានដឹកនាំ​ក្រុមគ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ក្រសួង​ការពារជាតិ ដោយ​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​មក​ពី​អង្គការ One to One នៃចក្រភព​អង់គ្លេស ចុះជួយ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ និង គ្រួសារ​កងទ័ព នៅ​សាលាបឋម​សិក្សា​ចេក បឋម​សិក្សា​ខ្ចាយ ឃុំរមាំងថ្កោល ស្រុកស្វាយរៀង ខេត្តស្វាយរៀង។

ក្រុមគ្រូពេទ្យនេះ​នឹង​បន្តចុះ​ជួយព្យាបាល​នៅខេត្តមួយ​ចំនួនទៀតដូចជា កំពង់ធំ សៀមរាប ព្រះវិហារ បន្ទាយមានជ័យ និង ក្រុងព្រះសីហនុ ។

ចំពោះលទ្ធផលជាក់ស្តែង ដោយឡែកគ្រាន់តែ​ក្នង​ខេត្តស្វាយរៀង ក្រុមគ្រូពេទ្យ​បាន​ពិនិត្យជំងឺទូទៅបាន ១០០៨ នាក់ និង រោគធ្មេញបាន ៨០៨ នាក់។

នៅខេត្តកំពង់ឆ្នាំ ថ្ងៃទី ៣ និង ៤ ខែកក្កដានេះ ពិនិត្យបាន ជំងឺ​ទូទៅបាន ៦២៥ នាក់ និងជំងឺ​មាត់​និង​ធ្មេញ​បាន   ១៤២ នាក់។