កងកម្លាំង​មកពីប្រទេស​លីបង់ គ្មាន​ផ្ទុក​មេរោគ​គ្រុនចាញ់ទេ

អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នំាច​សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវ​នឹងថ្ងៃទី២៩ ខែ​មករា ឆ្នាំ២០១៩៖

ក្រុម​គ្រូពេទ្យ​នៃ​នាយកដ្ឋាន​សុខាភិបាល អគ្គ​នាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ ក្រសួងការពារជាតិ សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​និង​ជំងឺ​គ្រុនចាញ់ ប៉ារ៉ាសិតសាស្រ្ដ បាណកសាស្រ្ដ ក្រសួងសុខាភិបាល រួមនឹង​ក្រុម​គ្រូពេទ្យ​មជ្ឈ​មណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភា​ព បោសសម្អាតមីន និង​កាក​សំណល់​សង្គ្រាម ​ធ្វើតេស្ដ​ឈាម​រក​មេរោគ​គ្រុនចាញ់​ជូន​កង​កម្លាំង​វិស្វកម្ម​ពហុជំនាញ​លេខ ៩៦៣ ចំនួន ១១៨ នាក់ ក្នុង​នោះ​មាន​នារី ៥ នាក់ ដែល​ទើប​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ប្រទេស​លីបង់ ។

លទ្ធផល​បឋម​នៃ​ការ​ធ្វើ​តេស្ត​នេះ​បង្ហាញថា គ្មាន​អ្នក​ផ្ទុក​មេរោគ​គ្រុនចាញ់ទេ។