ក្រុមការងារជំនាញសង្គ្រោះបន្ទាន់ចូលរួមហ្វឹកហាត់សង្គ្រោះជនរងគ្រោះ
នៅរសៀលថ្ងៃអង្គារ ១២កើត ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារជំនាញសង្គ្រោះបន្ទាន់នាយកដ្ឋានសុខាភិបាលនៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានចូលរួមហ្វឹកហាត់សង្គ្រោះជនរងគ្រោះក្រោមប្រធានបទ ”ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយដោយការបាក់រលំអគារ” នៅបញ្ជាការដ្ឋានទ័ពពិសេស។



