មន្ទីរពេទ្យព្រះកេតុមាលានិងនាយកដ្ឋានសុខាភិបាលសហការបង្រៀននៅ CMAC
នៅចន្លោះថ្ងៃទី ១៨ ដល់ ២៩ ខែឧសភា ឆ្នាំ ២០១៥ នេះ បុគ្គលិកសុខាភិបាលមកពីមន្ទីរពេទ្យព្រះកេតុមាលា ២ នាក់ និងនាយកដ្ឋានសុខាភិបាល ២ នាក់ នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានសហការបង្រៀននៅមជ្ឈមណ្ឌលបោសសម្អាតមីន (CMAC) ជាមួយនឹងគ្រូបង្គោល ៤ នាក់មកពី CMAC។
វគ្គបណ្ដុះបណ្ដាលនេះក៏ត្រូវបានគាំទ្រដោយក្រុមគ្រូបង្គោល ៤ រូប នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក ប្រចាំនៅអូគីណាវ៉ា ប្រទេសជប៉ុន និងមានសិក្សាកាម ៤០ នាក់មកពីកងយោធពលខេមរភូមិន្ទ និង ២០ នាក់មកពីអង្គភាពដោះមីននៃខេត្តបាត់ដំបង។
សកម្មភាពបណ្ដុះបណ្ដាលនេះត្រូវបានអនុវត្តតាំងពី បីឆ្នាំ កន្លងមកហើយ ដោយក្នុងនោះតែមានការបណ្ដុះបណ្ដាល មួយឆ្នាំចំនួន ៣ លើក ក្នុងមួយលើក មានរយៈពេល ១០ ថ្ងៃ សម្រាប់កងខេមរភូមិន្ទផង និងក្រុមអ្នកដោះមីនរបស់ CMAC ផងដែរ។