ក្រុមគ្រូពេទ្យចល័តចុះធ្វើការពិនិត្យនិងព្យាបាលនៅតាមព្រំដែនឡាវ
កាលពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៥ ក្រុមគ្រូពេទ្យចល័តរបស់ក្រសួងការពារជាតិ សហការជាមួយមន្ទីរពេទ្យសម្ដេច តេជោ ស្រអែម និងសុខាភិបាល ខ.ភ.ម ប្រចាំទិសទី ១ ដែលមានសមាជិកសរុប ៣១ នាក់ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ម៉ី ធន្នរ៉ា នាយករង នាយកដ្ឋានសុខាភិបាល នៃអគ្គនាយកដ្ឋាន ភស្តុភារហិរញ្ញវត្ថុ បានចុះធ្វើការពិនិត្យនិងព្យាបាលជំងឺជូនកងទ័ពនិងប្រជាពលរដ្ឋនៅ វត្តបុទមផល្លារ៉ាម ស្របតាមបណ្ដោយដងទន្លេមេគង្គ ខ័ណ្ឌចែកព្រំដែន កម្ពុជាឡាវ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ ១ ស្រុកឆែប ខេត្តព្រះវិហារ។
នៅក្នុងសកម្មភាពមនុស្សធម៌នេះ ក្រុមគ្រូពេទ្យបានពិនិត្យជំងឺទូទៅគ្រប់ប្រភេទ ជូនដល់យោធិន គ្រួសារយោធិន និងប្រជាពលរដ្ឋទូទៅ ចំនួនជាងមួយពាន់នាក់។
ប្រជាពលរដ្ឋនិងគ្រួសារកងទ័ពទាំងអស់បាន សំដែងនូវសេចក្តីត្រេកអរចំពោះការយកចិត្តទុក ដាក់ពីសំណាក់ក្រសួងការពារជាតិ ដែលបានបញ្ជូនក្រុមគ្រូពេទ្យចុះមកជួយព្យាបាលដល់ប្រជាពលរដ្ឋ។
គួរកត់សម្គាល់ថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមគ្រូពេទ្យចល័តបានចុះជួយព្យាបាលមនុស្សធម៌។