លោកជំទាវឧត្តមសេនីយឯក តុប សារ៉ន ដឹកនាំក្រុមគ្រូពេទ្យចុះព្យាបាលមនុស្សធម៌

ក្រុមគ្រូពេទ្យធ្មេញ​ស្ម័គ្រចិត្តជនជាតិ​ជប៉ុន​នៃ​អង្គការ​​មួយ​​សម្រាប់​​មួយ​កម្ពុជា​ (One-2-one Cambodia) បាន​ធ្វើ​ការ​ត្រួត​​ពិនិត្យ​​និង​​ព្យាបាល​ធ្មេញ​ជូន​​​ប្រជាជន​​ក្រីក្រ​​នៅ​​ខេត្ត​សៀមរាប​ កាលពីថ្ងៃទី ១ ដល់ ទី ៣ ខែ​វិច្ឆិកា ឆ្នាំ ២០១៥ ក្រោមការ​ដឹកនាំ​​និង​សម្របសម្រួល​ដោយ​​លោក​ជំទាវ​ឧត្តម​សេនីយ​ឯក តុប សារ៉ន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ-​ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ព្រះរាជាណាចក្រ​កម្ពុជា។

នៅក្នុង​បេសកកម្ម​រយៈពេល​ ៣ ថ្ងៃ​ក្រុម​គ្រូពេទ្យ​ស្ម័គចិត្ត​បាន​ពិនិត្យ​និង​ព្យាបាល​ជំងឺមាត់ ធ្មេញ និងជំងឺ​ទូទៅ ​ជូន​ប្រជាជន​ក្នុង​មូលដ្ឋាន​ចំនួន ៨២៨ នាក់។

ក្រុម​គ្រូពេទ្យ​ជប៉ុន​បាន​សម្ដែង​នូវ​សេចក្ដី​រំភើប​ត្រកអរ​យ៉ាងខ្លាំង​ដែល​មាន​ឱកាស​បាន​ស្គាល់​និង​បម្រើ​ជូន​ដល់​ប្រជាជនកម្ពុជា។

នេះជាសកម្មភាព​ដែល​ធ្វើ​ឲ្យ​ប្រជាជនកម្ពុជា​កាន់តែ​មានភាព​ជិតស្និទជាមួយប្រជាជន​ជប៉ុន​។