កងពលតូច ៥២ ត្រូវ​បាន​ចាត់ទុកថាមាន​ស្នាដៃល្អ​ក្នុងការ​បង្កបង្កើន​ផល

ការងារ​បង្កបង្កើន​ផល​ ដូចជា​ដាំដំណាំ និង​ចិញ្ចឹមសត្វ តែ​ងត្រូវ​បាន​យកចិត្តទុកដាក់​ដោយ​ថ្នាក់​ដឹកនាំ ហើយ​តែ​ងត្រូវ​បាន​អនុវត្ត​ជា​ប្រចាំ​តាម​បណ្ដា​អង្គភាព។

បច្ចុប្បន្ន​ ការ​បង្កបង្កើនផល បាន​ក្លាយ​ទៅជា​ស្មារតី​ម្ចាស់ការខ្ពស់ ដោយសារ​វា​ជា​ផ្នែកមួយ​នៃ​ការងារ​អនាម័យ ​លំហាត់ប្រាណ​ ការបំពេញ​បន្ថែម​លើ​គោលរបប និង​ការ​ទទួល​បាន​អាហារ​ធម្មជាតិ​ពិតប្រាកដ។ 

យោធិន​ក្នុង​កងពលតូច​លេខ ៥២ មាន​ស្នាដៃ​ល្អ​ គួរ​យក​ជា​គំរូក្នុងការងារ​បង្កបង្កើន​ផល ជាពិសេស​ការរៀបចំ​សួន និង​ការ​ដាំ​បន្លែ។ គ្រូសារ​យោធិន និង​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន​ច្បាស់ជា​បាន​សង្កេត​ឃើញគំរូនេះ និង​អនុវត្តតាម​ជា​មិន​ខាន។