គ្រូពេទ្យបង្កើនប្រសិទ្ធភាពពិនិត្យសុខភាពដោយប្រើប្រាស់ម៉ូតូ

កាលពីថ្ងៃទី ១៦ ខែ​មិថុនា​ ឆ្នាំ ២០១៨ ក្រុមគ្រូពេទ្យ នាយកដ្ឋានសុខាភិបាល  អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ ​ ក្រសួង​ការពារ​ជាតិ​កម្ពុជា បានចុះទៅធ្វើការត្រួតពិនិត្យសុខភាពជូនកងកំលាំង វរសេនាតូចលេខ ២៨៤ ចំណុះកងពលអន្តរាគមន៍លេខ ១២៨ ដើម្បី​ពិនិត្យមើលមេរោគគ្រុនចាញ់ និង មេរោគអេដស៍ ជូន​យោធិន​ឈរជើងការពារព្រំដែន  កម្ពុជា-ឡាវ  ដោយ​ធ្វើ​ដំណើរ​តាម​ម៉ូតូ។

ការធ្វើ​ដំណើរដូច្នេះ អាច​ជួយ​សន្សំ​ពេល​វេលា​បាន​យ៉ាង​ច្រើន និង​ឆ្លើយ​តប​យ៉ាង​ឆាប់​រហ័ស។