ក្រុមគ្រូពេទ្យយោធភូមិភាគ ១ ចុះបំពេញការងារនៅព្រំដែនកម្ពុជាឡាវ

ក្រុមគ្រូពេទ្យ​ពីនាយកដ្ឋាន​សុខាភិបាល​សហការ​ជាមួយក្រុម​គ្រូពេទ្យ​យោធភូមិភាគទី១ ចុះ ពិនិត្យ​សុខភាព ចែកថ្នាំ និង ព្យាបាល​ជំងឺ ជូនកំលាំងឈជើងនៅអូរអាឡៃ និង អូរប៉ាកសង ព្រំដែនកម្ពុជា-ឡាវ ។

សកម្មភាព​ពិនិត្យ​និង​ព្យាបាល​នៅតំបន់​ទាំង​ពីរ​នេះ ជា​ការ​យកចិត្ត​ទុក​ដាក់​ដែល​កងទ័ព​ត្រូវ​យកចិត្ត​ទុកដាក់​ជា​ប្រចាំ ក្នុង​គោល​បំណង​ថែទាំ​សុខភាព​ តាមដាន​ស្ថានភាព​ជំងឺ និង​ការ​ពង្រឹង​សមត្ថភាព​ជា​ប្រចាំ​​របស់​កងទ័ព ក្នុងពេល​ដែល​មិន​មាន​ស្ថានភាព​អ្វីមួយ​កើតឡើង។