កងពលតូចដឹកជញ្ជូនលេខ ៩៩ ចូលរួមសង្រ្គោះក្នុងគ្រោះរលំអគារនៅក្រុងព្រះសីហនុ
រសៀលថ្ងៃអាទិត្យ ៦រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ៣៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថ នៃក្រសួងការពារជាតិ បានបញ្ជូនកម្លាំងពីកងពលតូចដឹកជញ្ជូនលេខ៩៩ និង សម្ភារៈសង្គ្រោះ រួមមានរថយន្តដឹកជញ្ជូន ៦ គ្រឿង រថយន្តសង្គ្រោះ ១ គ្រឿង និង បុគ្គលិកចំនួន ៣៥ នាក់ ទៅចូលរួមក្នុងការសង្គ្រោះ ក្នុងគ្រោះបាក់រលំអគារនៅក្រុងព្រះស៊ីហនុ ។
ក្នុងយប់ថ្ងៃដដែលនេះដែរ រថយន្ត ១ គ្រឿងទៀត ត្រូវបានបញ្ជូនបន្ថែមសម្រាប់ដឹកសម្ភារកាត់ដែក និង ឧបករណ៍ចាំបាច់ មួយចំនួនដែលជាអំណោយ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ តាមសំណូមពរសេចក្តីត្រូវការនៅទីនោះ ។
មកដល់ពេលនេះ រថយន្ត បានជួយដឹកសពជនរងគ្រោះបានចំនួន ៣នាក់ ក្នុងនោះមាន ០១ នាក់ ពីក្រុងព្រះស៊ីហនុទៅកាន់ ស្រុកបាភ្នំ ខេត្តព្រៃវែង ០១នាក់ មករាជធានីភ្នំពេញ និង ០១នាក់ ទៅខេត្តកំពង់ឆ្នាំង។