ក្រុមវេជ្ជសាស្រ្តក្រសួងការពារជាតិ សហការជាមួយក្រុមវេជ្ជសាស្រ្តសម្ដេចតេជោ

ក្រុមវេជ្ជសាស្រ្ត​ក្រសួងការពារជាតិ បាន​សហការ​ជាមួយក្រុមវេជ្ជសាស្រ្ត​សម្ដេច​តេជោ​ នៅ​មូលដ្ឋាន​វរសេនាតូច​លេខ ៣៩២ ភូមិ​រុង​រឿង ៥ ឃុំទឹក​ក្រហម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះ​វិហារ ថ្ងៃទី ៦ ខែ​តុលា ឆ្នាំ ២០១៩។

ក្រុម​ការងារ​បាន​ផ្ដល់​ការពិនិត្យ​ព្យាបាល​ជូន​ប្រជាជន កងទ័ព និង​គ្រួសារ​កងទ័ព​ រួមមាន វះកាត់​តូច ៤២ នាក់  រោគស្រ្តី ៩៦ នាក់ ជំងឺទូទៅ ១២៣០ នាក់ សម្ពភ​និង​អេកូសាស្រ្ត ៧៣ នាក់ ពិនិត្យមាត់​ធ្មេញ ១២៥ នាក់  ចែក​វែនតា ៣០០ គ្រឿង ផ្ដល់​រទេះ​រុញ ៩ គ្រឿង។

នេះជាសកម្មភាព​ចុះ​ព្យាបាល​មនុស្សធម៌​លើកទី ៤២ របស់​ក្រុមវេជ្ជសាស្រ្ត​សម្ដេច​តេជោ។