នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អញ្ជើញជូនពរដល់អនុព័ន្ធយោធាវៀតណាម
ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថ និងសហការី បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរដល់អនុព័ន្ធយោធាវៀតណាម ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីវៀតណាមដែលនឹងចូលមកក្នុងពេលដ៏ខ្លីខាងមុខនេះ ។
ក្នុងឱកាសនេះ លោកវរៈសេនីយ៍ឯក VIENG THAN CHING ប្រធានអនុព័ន្ធយោធាវៀតណាម ប្រចាំនៅព្រះរាជាណាចក្រ កម្ពុជា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះគណៈប្រតិភូ ដែលបានយកចិត្តទុកដាក់ជូនពរដល់លោក និងសហការីជារៀងរាល់ឆ្នាំ។
កាយវិការនេះសំដែងឲ្យឃើញនូវមនោសញ្ចេតនាស្រឡាញ់រាប់អានជាប្រពៃណីរវាង ប្រជាជនយើងទាំងពីរ ជាពិសេសរវាងកងទ័ពយើងទាំងពីរដែលមិនអាចមានពួកប្រតិកិរិយាណាមកបំបែកបំបាក់សាមគ្គីភាពនេះបានឡើយ។