លំហាត់នាគមាសដំណើរការដោយមានការប្រុងប្រយ័ត្នចំពោះកូវីត ១៩
ជំទាវអ៊ុក តារា អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិកម្ពុជា បានចូលរួមក្នុងលំហាត់នាគមាសក្នុងខេត្តកំពតកាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០។
នៅក្នុងលំហាត់នេះលោកវរសេនីយឯងចាន់ ធិរិន ប្រធានក្រុមភាគីមិត្តចិន បានប្រគល់សម្ភារសម្រាប់បង្ការជំងឺកូវីដ ១៩ ក្នុងនោះរួមមាន ម៉ាសការពារ ចំនួន២០០០មាស់, អាកុល២កានស្មើ៦០លីត្រ, ជែលលាងដៃ២០ដប ស្មើ២០លីត្រ, ទឹកបាញ់សម្លាប់មេរោគ ៦ កានស្មើ១៨០លីត្រ និងធុងបាញ់ថ្នាំចំនួន៤ ដើម្បីឲ្យភាគីកម្ពុជាប្រើប្រាស់ក្នុងពេលធ្វើសមយុទ្ធ។
លោកជំទាវអ៊ុកតារាបន្ថែមថា ក្រៅពីនេះភាគីមិត្ត ក៏មានសម្ភារៈមួយចំនួនទៀតដែលមានគម្រោងក្នុងការធ្វើការងារមនុស្សធម៌ ដូចជាអំណោមផ្សេង សម្ភារៈឃោសនាអប់រំសុខភាព និង ការផ្តល់ឈាម។ ទន្ទឹមនេះ ភាគីកងទ័ពកម្ពុជាក៏បានអនុវត្តសកម្មភាពមនុស្សធម៌ផងដែរ។