ឧត្តមសេនីយទោ ចាន់ ដារ៉ាវុធ ចុះ​ត្រួតពិនិត្យ​ការសាងសង់​គិលានដ្ឋាន

កន្លងទៅថ្មីៗនេះ ឧត្តមសេនីយទោ ចាន់ ដារ៉ាវុធ នាយករង នាយកដ្ឋានសុខាភិបាល អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ បានចុះទៅពិនិត្យការសាងសង់គិលានដ្ឋានជួរមុខមួយកន្លែងរបស់យោធភូមិភាគទី១ ដែលស្ថិតនៅ ភូមិស៊ុ ឃុំថ្មកែវ ស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង ។

ដោយមើលឃើញភូមិសាស្ត្រនេះនៅឆ្ងាយពីទីរួមខេត្ត និង ដើម្បីជួយសម្រួសដល់ការលំបាក់ក្នុងការសង្គ្រោះ ព្យាបាលដល់កងកំលាំងយើងដែលកំពុងឈជើងការពារបូរណៈភាពទឹកដី តាមបណ្តោយព្រំដែន កម្ពុជា លាវ ទើបយោធភូមិភាគទី១ សម្រេចកសាងគិលានដ្ឋាននេះឡើង ។

បច្ចុប្បន្ននេះ ក្រៅពីរបប ឱសថ អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ បានសម្រេចផ្តល់ជូននូវរបបអ្នកជំងឺដល់គិលានដ្ឋានចំនួន១៥ គ្រែ ដើម្បីអោយគិលានដ្ឋានអាចដំណើរការ សង្គ្រោះព្យាបាលជូន យុទ្ធជន គ្រួសារទ័ព និង ប្រជាពលរដ្ឋយើងជាបណ្តើរៗ ។