អង្គភាពជួរមុខព្រំដែន អូរអាល័យ អូរតាង៉ាវ កែលម្អជីវភាពកាន់តែប្រសើរ
ស្ថិតនៅក្នុងស្ថានភាពប្រុងប្រយ័ត្នការពារបូរណភាពទឹកដីនៅតាមព្រំដែនកម្ពុជាឡាវ វរសេនាតូច ២៨៣ វរសេនាតូច ២៨៤ និងវរសេនាតូច ២៨៥ របស់កងពលតូចអន្តរាគមន៍លេខ ១២៨ ដែលមានភារៈកិច្ចប្រចាំការនៅទីនោះ បាននាំគ្នាផុលផុសបង្កបង្កើនផល ចិញ្ចឹមសត្វ ក្នុងន័យដែម្ខាងការពារទឹកដី ដៃម្ខាងបង្កបង្កើនផល រហូតបានជាផ្លែផ្កាទទួលទិន្នផល ប្រកបដោយគុណភាព រសជាតិ និងអនាម័យ សម្រាប់បំពេញបន្ថែមលើតម្រូវការក្នុងការដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃគួបផ្សំ និង ថវិកាឧបត្ថម្ភរបស់សម្តេចនាយករដ្ឋមន្ត្រី។
វរសេនាតូច ២៨៣ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង អង្គភាពនេះមាន ចិញ្ចឹមកង្កែប បង្កង ត្រី គោ ជ្រូក មាន់ទា និងបន្លែគួបផ្សំជាច្រើនថ្នាល។
នៅវរសេនតូច ២៨៥ ក៏មានចិញ្ចឹមជ្រូកសម្រាប់កាប់សាច់ និងមាន់ទារាប់រយក្បាលដែរ។ លើសពីនេះ វរសេនាតូចនេះ មានបច្ចេកទេស បណ្តុះផ្សឹត សម្រាប់ដោះស្រាយជីវភាព និងឈានរហូតដល់យកទៅលក់នៅលើទីផ្សារទៀតដើម្បីបានជាចំណូលសាច់ប្រាក់ផងដែរ។
យោងតាមឧត្តមសេនីយ៍ឯក គង់ ច័ន្ទ អគ្គនាយករង អគ្គនាយកដ្ឋានភស្ភុភា-ហិរញវត្ថុ ប្រចាំការទិសយោធភូមិភាគទី១ បានគូសបញ្ចាក់ថា មួយរយៈកាល កន្លងមកនេះ ជាពិសេសក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២១ គ្រប់កងឯកភាព បានចុះកិច្ចសន្យាទិញលក់សាច់មាន់ជាមួយក្រុមហ៊ុន CP និងកំពុងអនុវត្តដំណើការល្អបានយ៉ាងល្អ។
ក្រុមហ៊ុនបានទិញសាច់មាន់ពីអង្គភាពដែលចិញ្ចឹមមាន់ ដោយមិនពិបាកស្វែងរកទីផ្សារ ជាហេតុធ្វើឲ្យការរស់នៅរបស់កងអង្គភាពជួរមុខព្រំដែន អូរអាល័យ អូរតាង៉ាវ មានជីវភាពល្អប្រសើរ។