ឧត្តមសេនីយ៍ទោ នួន សុខូ ប្រគល់ស្ថានីយប្រេង
នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ នួន សុខូ នាយក នាយកដ្ឋានប្រេងឥន្ធនៈ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក មុឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានចូលរួមជាអធិបតីក្នុងពិធីប្រគល់ស្ថានីយ៍ប្រេងតៀម ជូនទីបញ្ជាការដ្ឋានយោធភូមិភាគទី៥ កសាងដោយអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ដោយមានការទទួលពី ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការ យោធភូមិភាគទី៥។
ក្នុងឱកាសនោះដែរ ក៏មានប្រារព្ធពិធីតាមបែបសាសនា ដូចជាការសែនសុំម្ចាស់ទឹកម្ចាស់ដី និងនិមន្តព្រះសង្ឃសូត្រមន្តផងដែរ៕