ឧត្តមសេនីយ៍ឯក ម៉ឺង ពន្លក ដឹកនាំកិច្ចប្រជុំគាំទ្រសមយុទ្ធកម្ពុជា ឡាវ វៀតណាម

 

នាព្រឹកថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី18 ខែតុលា ឆ្នាំ២០២៤

នៅអគ្គនាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ មានកិច្ចប្រជុំពិភាក្សា​សម្រេចចុងក្រោយ​លើគម្រោង​សេចក្តីត្រូវការថវិកា សម្ភារៈ ប្រេងឥន្ធនៈ របស់​អនុគណៈកម្មការនីមួយៗ ក្នុងការងារធានាដល់ការធ្វើ​សមយុទ្ធរួមគ្នា ៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ និងជា​ប្រធានអនុគណៈកម្មការ​ធានា​ដែល​មាន​ការចូលរួម​ពីនាយទាហាន​ ជាសមាជិកអនុគណៈកម្មការធានាទាំងអស់។

គួរបញ្ជាក់ផង​ដែរថា សមយុទ្ធរួមគ្នា ៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម នឹងប្រព្រឹត្តឡើង​ចាប់ពីថ្ងៃទី១៧ ដល់២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈ​មណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ ភ្នំជុំសែន​រីករាយ ស្ថិតនៅក្នុងភូមិសាស្រ្តភូមិ​ច្រក​កូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។