ឯកឧត្តម ម៉ឹង ពន្លក ចុះសួរសុខទុក្ខវីរៈកងទ័ព និងប្រគល់រថយន្តសង្គ្រោះ សម្ភារៈ ថវិកា ជូនមន្ទីរពេទ្យយោធាសម្តេចតេជោហ៊ុន សែន
នៅព្រឹកថ្ងៃអង្គារ ១១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ អញ្ជើញចុះសាកសួរសុខទុក្ខវីរៈកងទ័ពកំពុងសម្រាកព្យាបាលជម្ងឺនិងរបួសនៅមន្ទីរពេទ្យយោធាសម្តេចតេជោ ហ៊ុន សែន (ស្រអែម)។
ក្នុងឱកាសនោះដែរឯកឧត្តមបាននាំយកអំណោយជាគ្រឿងឧបភោគបរិគោគថវិកាជូនដល់វីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលនិងបានកោតសរសើរខ្ពស់នូវវីរៈភាពដ៏អង់អាចក្លាហានឈរជើងការពារជាតិមាតុភូមិ និងបានផ្តល់អំណោយជូនមន្ទីរពេទ្យយោធាសម្តេចតេជោ ហ៊ុន សែន (ស្រអែម) ដូចជា៖ រថយន្តសង្គ្រោះបន្ទាន់ គ្រែពេទ្យ ជើងព្យួរសេរ៉ូម និងថវិកាដែលជាអំណោយរបស់ឯកឧត្តម ម៉ឹង ពន្លក និងលោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងជានាយិកាក្រុមប្រឹក្សាភិបាលក្រុមហ៊ុនហនុមានប៊ែវើរីជីស ដើម្បីបម្រើការក្នុងមន្ទីរពេទ្យជូនដល់យោធិន ក្រុមគ្រួសារយោធិន និងប្រជាជនទូទៅដែលមកសម្រាកព្យាបាលជំងឺ និងរបួស។






