ក្រុមគ្រូពេទ្យមន្ទីរពេទ្យព្រះកេតុមាលាព្យាបាលជំងឺសរសៃឈាមភ្លៅ-កំភួនជើង

កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ គ្រូពេទ្យវះកាត់​នៅ អគារបេះដូង នៃមន្ទីរពេទ្យព្រះកេតុមាលា​បាន​ធ្វើ​ការវះកាត់តសរសៃឈាមជើងដោយជោគជ័យទៅលើអ្នកជំងឺ​អាយុ ៦៥ ឆ្នាំ ដែលមានជំងឺ​លើសឈាម និងខ្លាញ់ច្រើនក្នុង​សរសៃឈាម។

អ្នកជំងឺមានអាការៈចុកចាប់ក្នុងជើងខាងស្តាំពេលដើរ និងមិនអាចដើរឆ្ងាយបាន​រយៈពេល៥ឆ្នាំហើយ។ ក្រុមវេជ្ជបណ្ឌិតឯកទេសនៃអគារបេះដូង បានរកឃើញថាអ្នកជំងឺនេះ មានជំងឺសរសៃឈាមជើងពីភ្លៅ​រហូតពាក់កណ្តាលកំភួនជើង​ដែលធ្វើ​ឲ្យ​គាត់ឈឺចុកចាប់នៅពេលដើរ និងមិនអាចដើរបានឆ្ងាយ។