ឧត្តមសេនីយ៍ឯក មុឹង ពន្លក អបអរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៤ ក្រោមប្រធានបទ
អបអរសាទរខួបលើកទី ១១៣ ទិវានារីអន្តរជាតិ ៨ មីនា ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក មុឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិញ្ញវត្ថុ ក្រសួងការពារជាតិ សំដែងក្តីសោមនស្សរីករាយ យ៉ាងក្រៃលែង ដែលអញ្ជើញចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាមួយឯកឧត្តម លោកជំទាវ លោក-លោកស្រី នាងកញ្ញានិងភ្ញៀវកិត្តិយសទាំងអស់ ពិសេសជាមួយនារី ក្នុងកងឯកភាពនានាចំណុះអគ្គនាយកដ្ឋាន ភស្តុភារ ហិញ្ញវត្ថុ ទាំងមូល ដើម្បីចូលរួមសាទរខួបលើកទី ១១៣ ទិវាអន្តរជាតិនារី ៨ មីនាថ្នាំ ២០២៤ ក្រោមប្រធានបទ"ស្ត្រី និងក្មេងស្ត្រី ក្នុងបរិវត្តកម្ម ឌីជីថល" ដ៏មានអត្ថន័យក្នុងពេលនេះ។
នេះជាប្រសាសន៍លើកឡើង របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក មុឹង ពន្លក ក្នុងទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៤ ក្រោមប្រធានបទ"ស្ត្រី និងក្មេងស្ត្រី ក្នុងបរិវត្តកម្មឌីជីថល" កាលពីថ្ងៃអង្គារ ទី ១២ ខែ មីនា ឆ្នាំ ២០២៤ នៅបញ្ជាការដ្ឋានកងពលតូចដឹកជញ្ជូនលេខ ៩៩ ។ ឯកឧត្តម បន្តទៀតថា: រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញ នូវគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី ១ ក៏ដូចជាគោលនយោបាយជាតិសំខាន់ៗ ក្នុងការកសាងមូលដ្ឋាន ឆ្ពោះទៅរកការសម្រេច នូវចក្ខុវិស័យ រយៈពេលវែងរបស់ខ្លួននិង ស្រប តាមនិន្នាការសកល ក្នុងការលើកកម្ពស់ វិស័យបច្ចេកវិទ្យា "ឌីជីថល" ។ ក្នុងនោះរាជរដ្ឋាភិបាលដាក់ចេញ ក្របខ័ណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គម "ឌីជីថល" កម្ពុជាឆ្នាំ ២០២១-២០៣៥ ជាផែនទីបង្ហាញផ្លូវនិងជាក្របខ័ណ្ឌការងារដោយគិតគូរវែងឆ្ងាយ របស់រាជរដ្ឋា ភិបាលក្នុងការទាក់ទាញផលប្រយោជន៍ ជាអតិបរិមាពីបច្ចេកវិទ្យា"ឌី ជីថល" ដើម្បីអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ជាសក្ខីភាព បង្ហាញឲ្យឃើញ ប្រធានបទសម្រាប់ពិធីអបអរសាទរខួបលើកទី ១១៣ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំនេះ បញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ផ្សាភ្ជាប់ ទៅនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាលអណត្តិថ្មី ដូចបានរៀបរាប់ខាងលើ ។
ឯកឧត្តម អគ្គនាយក អគ្គនាយកដ្ឋាន ភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការ ពារជាតិបន្តទៀតថាៈ បច្ចុប្បន្ន ការចូលរួមរបស់ស្ត្រី លើគ្រប់វិស័យមានការកើនឡើងគួរឱ្យកត់សម្គាល់ ។ ក្នុងនោះរាជរដ្ឋាភិបាល បានលើកទឹកចិត្តបង្កើនសមត្ថភាព និងជំរុញស្ត្រីឲ្យទទួលយកនូវភាពក្លាហាន ចូលរួមលើគ្រប់វេទិកាគ្រប់ផ្នែក ក្នុងសង្គមព្រមទាំង វេទិកាជាតិនិងអន្តរជាតិនានា ពិសេសលើកកម្ពស់ តួនាទី"ស្ត្រីនិងក្មេង ស្រី" ចូលរួមកាន់តែប្រសើរឡើង ក្នុងការប្រើប្រាស់បច្ចេកវិទ្យា"ឌីជីថល" សម្រេចនូវសមត្ថភាព នៃគម្លាតយេនឌ័រ និងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ឲ្យបានកាន់តែប្រសើរឡើងថែមទៀត ។ ក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ ឯកឧត្តម មុឹង ពន្លក បានផ្ដាំ ផ្ញើការសាកសួរសុខទុក្ខ ដល់ក្រុមគ្រួសារ ប្រពន្ធ-ប្ដី កូនចៅ-ពិសេសអ្នកម្ដាយ-ជីដូន និងកុមារីទាំងអស់នៃក្រុមគ្រួសារ របស់នាយទាហាននាយទាហានរង និងពលទាហាន យោធនារី កំពុងបម្រើការងារនៅ ក្នុងអគ្គនាយកដ្ឋាន ភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិទាំងអស់សូមមានសុខភាពល្អកម្លាំងមាំមួន ដើម្បីសម្រេចនូវភារកិច្ចដែលថ្នាក់ុំលើប្រគល់ជូន ។
ក្នុងឱកាសនោះដែរ លោកជំទាវ តុប សារ៉ន អគ្គនាយករង អគ្គនាយកដ្ឋាន ភស្តុភារ ហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារក្រសួងការពារ ជាតិ អានព្រះរាជសារ របស់ព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តី ថ្លៃថ្នូរនិងសុភមង្គល ជាទីសក្ការៈជូនអង្គពិធី ។ ក្នុងនោះ លោកជំទាវឧត្តមសេនីយ៍ត្រី កុសល សុវណ្ណគន្ធា ប្រធានក្រុមការងារយេនឌ័រ អគ្គនាយកដ្ឋាន ភស្តុភារ ហិរញ្ញវត្ថុ និងជានាយករងនាយកដ្ឋានហិរញ្ញវត្ថុ អានរបាយការណ៍ ស្ដីពីសកម្មភាពនានាដែលនារីចំណុះអគ្គនាយកដ្ឋានសម្រេចបាន ក្នុងរយៈពេលកន្លងមកប្រកប ដោយលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់ ។ លោកជំទាវ ប្រធានក្រុមការងារយេនឌ័រ អគ្គនាយកដ្ឋាន ភស្តុភារ ហិរញ្ញវត្ថុ បន្តទៀតថាៈ ការជួបជុំគ្នាថ្ងៃនេះមានសមាសភាព នាយទា ហាន នាយទាហានរង ពលទាហានជានារីតំណាងកងឯកភាពចំណុះអគ្គនាយកដ្ឋាន ភស្តុភារ ហិរញ្ញវត្ថុ មានចំនួនសរុប ៣៨០ នាក់ ។ ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃការចូលរួមរបស់ស្ត្រីដែលមិនអាចកាត់ថ្លៃបាន ។ ក្នុងការថែរក្សាសុខសន្តិភាពក៏ដូចជាកំពុងចូលរួមយ៉ាង សកម្ម ពន្លឿនកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងភាពជាដៃគូព្រម ទាំងចូលរួមដោយស្មើភាព ស្មើសិទ្ធជាមួយបណ្ដាប្រទេសនានាទាំងក្នុងតំបន់និងលើសាកលលោក ។ នាឱកាសនោះដែរ លោកជំទាវ វេជ្ជបណ្ឌិត ឧត្តមសេនីយ៍ត្រី ប៉ាន់ ចន្ទថុល នាយករង មន្ទីរពេទ្យព្រះកេតុមាលា តំណាងយោធិននារីអគ្គ នាយកដ្ឋាន ភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក្នុងចំណាប់អារម្មណ៍របស់ខ្លួន ក្រោយពីបានស្ដាប់សន្ឌរកថា របស់ឯកឧត្តមឧត្តម សេនីយ៍ឯក អគ្គនាយក អគ្គនាយកដ្ឋាន ភស្តុភារ ហិរញ្ញវត្ថុនិងមតិសំណេះសំណាល ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ឆ្លុះបញ្ចាំងឲ្យឃើញច្បាស់នូវការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំ និងផ្ដល់ភាពកក់កក្តៅ មកលើនារី របស់រាជរដ្ឋាភិបាលក៏ដូចជាការលើក កម្ពស់សិទ្ធតួនាទី និងតម្លៃស្ត្រីគ្រប់រូប ក្នុងវិស័យការពារជាតិ ធ្វើឲ្យនារីយើងខ្ញុំកាន់តែមានភាពជឿជាក់និងមោទនភាពបំផុតផងដែរ ៕